សេវាកម្មពន្ធដារ
សេវាកម្មចុះបញ្ជីគណនេយ្យ
សេវាកម្មបណ្តុះបណ្តាល
សេវាកម្មចុះបញ្ជីក្រុមហ៊ុន និងពាណិជ្ជកម្ម
សេវាកម្មចុះបញ្ជីគណនេយ្យ
ក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ននេះ បណ្តាម្ចាស់ក្រុមហ៊ុនអាជីវកម្មបានខិតខំកែលម្អសេវាកម្ម និងគុណភាពផលិតផល ដោយកាត់បន្ថយថ្លៃដើម បង្កើនសមត្ថភាព និងចរន្តការងារឲ្យរលូន និងមានប្រសិទ្ធិភាព។ ដូច្នេះហើយក្រុមហ៊ុនអាជីវកម្មតែងតែជួបបញ្ហាប្រឈមទំាងនេះជានិច្ច។ ក្រុមហ៊ុនអាជីវកម្មខ្នាតតូចគ្មានលទ្ធភាពជួលក្រុមអ្នកជំនាញមានឯកទេសច្បាស់លាស់ ប៉ុន្តែអង្គភាពអាជីវកម្មខ្នាតធំមានលទ្ធភាពជួលយើងខ្ញុំធ្វើជាអ្នកផ្តល់សេវាកម្មគាំទ្រដល់ពួកគេ ពីព្រោះយើងខ្ញុំមានក្រុមបុគ្គលិកមានសមត្ថភាពដើម្បីគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នក និងព័ត៌មានដែលទាក់ទងនឹងអាជីវកម្ម។
លោកអ្នកអាចអនុញ្ញាតឪ្យយើងធ្វើជាអ្នកធ្វើបញ្ជីគណនេយ្យសម្រាប់លោកអ្នកតាមរយៈ៖
- អ្នកធ្វើបញ្ជីគណនេយ្យធម្មតា
- អ្នកធ្វើបញ្ជីគណនេយ្យមានពន្ធដារ
វិធីដែលយើងធ្វើការគឺដើម្បីកាត់បន្ថយពេលវេលាចូលរួមរបស់លោកអ្នក ប៉ុន្តែធានាថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើឡើងទាន់ពេលវេលា។ យើងរៀបចំឯកសារ វាយបញ្ចូលទៅក្នុងប្រព័ន្ធគណនេយ្យ និងបង្កើតរបាយការណ៍ហិរញ្ញវត្ថុពីការិយាល័យរបស់យើងខ្ញុំ។ យើងខ្ញុំនឹងផ្ញើជូនលោកអ្នកនូវរបាយការណ៍សម្រាប់សុំមតិយោបល់មុនពេលសម្រេចអនុម័តចុងក្រោយ។