slider3

សេវាកម្មបណ្តុះបណ្តាល

សម្រាប់បុគ្គល៖

ក្រុមហ៊ុន ហាន ថុង អិុនវេសមេន ផ្តោតលើតម្រូវការ និងការទាមទារផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងពន្ធដារ ។ ការរៀបចំផ្តល់ការសិក្សា និងបទពិសោធន៍ជូនលោកអ្នកគឺជាជំនាញឯកទេសរបស់យើងខ្ញុំ។ មិនថាលោកអ្នកស្ថិតក្នុងកាលៈទេសៈបែបណា យើងខ្ញុំអាចរៀបចំកម្មវិធីសិក្សាឲ្យស័ក្តិសមនឹងតម្រូវការ និងពេលវេលារបស់លោកអ្នក។ អ្វីដែលសំខាន់បំផុតនោះគឺការដោះស្រាយតម្រូវការគុណវុឌ្ឍិ និងថវិកាសមស្រប។

សម្រាប់និយោជក៖

ក្រុមហ៊ុននីមួយៗមានលក្ខណៈពិសេសនៃរបៀបធ្វើប្រតិបត្តិការនៅក្នុងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ រូបមន្តជោគជ័យរបស់យើងខ្ញុំ គឺជាសមត្ថភាពរបស់យើងខ្ញុំក្នុងការស្វែងយល់អំពីភាពស្មុគស្មាញនៃកម្លាំងពលកម្ម និងភាពខុសគ្នានៃវប្បធម៌ រួមជាមួយនឹងគ្រូបណ្តុះបណ្តាលរបស់យើងខ្ញុំដែល អាចសម្របខ្លួន និងរិះរកគំនិតដោយម្ចាស់ការឯករាជ្យ។ យើងខ្ញុំអាចយកនីតិវិធី និងគោលនយោបាយ របស់លោកអ្នកទាំងអស់មកដាក់បញ្ចូលទៅក្នុងឯកសារបណ្តុះបណ្តាល។ ការចាប់ដៃគូជាមួយនឹង ក្រុមហ៊ុន ហាន ថុង អិុនវេសមេនលោកអ្នកនឹងទទួលបានលទ្ធផលប្រកបដោយគុណភាព។

សូមទាក់ទង ក្រុមហ៊ុន ហាន ថុង អិុនវេសមេន និងបោះជំហានដំបូងក្នុងការចាប់ផ្តើមទទួលបានបទពិសោធន៍គួរជាទីគាប់ចិត្ត និងដំណោះស្រាយអាជីវកម្មកាន់តែល្អប្រសើរ និងការសន្សំសំចៃខ្ពស់។