សេវាកម្មពន្ធដារ

សេវាកម្មចុះបញ្ជីគណនេយ្យ

សេវាកម្មបណ្តុះបណ្តាល

សេវាកម្មចុះបញ្ជីក្រុមហ៊ុន និងពាណិជ្ជកម្ម

slider2

សេវាកម្មពន្ធដារ

បញ្ហាពន្ធដារជារឿងដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅក្នុងវិស័យអាជីវកម្ម ការវិនិយោគ និងការងារ។ ប្រព័ន្ធច្បាប់បច្ចុប្បន្នដែលមានលក្ខណៈស្មុគស្មាញ កត្តាបម្រែបម្រួលនៃបរិយាកាសអាជីវកម្ម និងការផាកពិន័យទៅលើការមិនអនុវត្តតាមច្បាប់ មានន័យថា អតិថិជនត្រូវការអ្នកមានជំនាញផ្នែកពន្ធ ដើម្បីផ្តល់ការប្រឹក្សាត្រឹមត្រូវនិងច្បាស់លាស់។ ការប្រឹក្សាត្រឹមត្រូវអំពីពន្ធដារ បទពិសោធន៍អំពីពន្ធដារ និងចំណេះដឹងបច្ចេកទេសរបស់អ្នកជំនាញប្រឹក្សាផ្នែកពន្ធ គឺមិនអាចខ្វះបាន។

ក្រុមហ៊ុន ហាន ថុង អិុនវេសមេន នឹងជួយលោកអ្នកស្វែងរកវិធីសាស្រ្តកាត់បន្ថយបំណុលពន្ធរបស់លោកអ្នក ហើយបន្ថែមគុណតម្លៃដល់អាជីវកម្មរបស់លោកអ្នក។

ធនធានមនុស្សរបស់យើងខ្ញុំ ដែលមានជំនាញឯកទេសនិងបទពិសោធន៍ផ្នែកឧស្សាហកម្មជាក់ស្តែង និងវិធីសាស្រ្តប្រឹក្សារបស់យើងខ្ញុំ នឹងធ្វើឲ្យសេវាកម្មរបស់យើងខ្ញុំខុសប្លែកពីភ្នាក់ងារផ្តល់សេវាកម្មផ្សេងទៀត។

រាល់បញ្ហាពន្ធណាមួយដែលលោកអ្នកប្រឈមមុខ យើងមានអ្នកជំនាញចាំជួយលោកអ្នក។ យើងខ្ញុំនឹងជួយលោកអ្នកកំណត់និងគ្រប់គ្រងហានិភ័យពន្ធ មុនពេលមានបញ្ហានៃការផាកពិន័យពន្ធ បង្កើនចំណេះដឹងផ្នែកពន្ធដាររបស់លោកអ្នក កាត់បន្ថយផលប៉ះពាល់នៃពន្ធដាររបស់លោកអ្នក ហើយជួយលោកអ្នករៀបចំផែនការផ្នែកពន្ធដារសម្រាប់បច្ចុប្បន្ន និងអនាគត។

យើងខ្ញុំមានភ្នាក់ងារផ្តល់ប្រឹក្សាពន្ធជាច្រើននាក់ដែលមានជំនាញផ្នែកពន្ធដារច្បាស់លាស់។ នៅពេលដែលយើងនិយាយ លោកអ្នកនឹងយល់ពីភាសារបស់យើងខ្ញុំ ដោយសារតែយើងខ្ញុំផ្តល់ការប្រឹក្សានៅក្នុងល័ក្ខខ័ណ្ឌដែលលោកអ្នកអាចយល់បានយ៉ាងងាយស្រួល។ ជាទូទៅ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយចំពោះបញ្ហាពន្ធដោយចំគោលដៅ និងជាក់ស្តែង។

សេវាកម្មពន្ធដាររបស់យើងខ្ញុំរួមមាន៖

  • ពន្ធលើប្រាក់ចំណេញ
  • ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
  • ពន្ធកាត់ទុកទូទៅ
  • អាករលើតម្លៃបន្ថែម
  • ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម
  • អាករពិសេសលើទំនិញ និងសេវាកម្មមួយចំនួន
  • អាករបំភ្លឺសាធារណៈ
  • អាករលើការស្នាក់នៅ
  • ពន្ធលើអចលនទ្រព្យ
  • ពន្ធប្រថាប់ត្រា
  • ពន្ធប៉ាតង់
  • សេវាកម្មពិនិត្យការអនុវត្តតាមច្បាប់ពន្ធដារ
  • សេវាកម្មប្រឹក្សាពន្ធ
  • សេវាកម្មធ្វើផែនការពន្ធ
  • សេវាកម្មគាំទ្រសម្រាប់សវនកម្មពន្ធដារ
  • សេវាកម្មជួយអតិថិជនឆ្លើយតបនឹងសំណួរ ដែលលើកឡើងដោយមន្ត្រីពន្ធដារ