
អំពីក្រុមហ៊ុន
ក្រុមហ៊ុន ហាន ថុង ខនសាល់ធេន ផ្តល់ជូនអតិថិជននូវការប្រឹក្សាដែលជួយ ឲ្យអតិថិជនដោះស្រាយបញ្ហាស្មុគស្មាញនៃអាជីវកម្ម និងហិរញ្ញវត្ថុ តាមរយៈការស្វែងយល់ពីតម្រូវការរបស់លោកអ្នក និងប្រមូលផ្តុំក្រុមការងារដែលមានសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ជាមួយ ក្រុមហ៊ុន ហាន ថុង ខនសាល់ធេន រាល់បញ្ហាស្មុគស្មាញរបស់លោកអ្នកគឺជាបញ្ហារបស់យើងខ្ញុំ និងភាពជោគជ័យរបស់លោកអ្នកគឺជាមោទនភាពរបស់យើងខ្ញុំ។
ក្រុមហ៊ុន ហាន ថុង ខនសាល់ ផ្តល់ជូនសេវាវិជ្ជាជីវៈជាច្រើនប្រភេទដូចជា សេវាកម្មពន្ធដារ សេវាកម្មគណនេយ្យ ការប្រឹក្សា ការបណ្តុះបណ្តាល និងចុះបញ្ជីពាណិជ្ជកម្ម។ ក្រុមហ៊ុន ហាន ថុង ខនសាល់ធេន ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន។